khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកាចំនួន១២.០០០.០០០រៀល ដល់ប្អូនៗនិស្សិតមកពីតាមបណ្តាខេត្តដែលកំពុងសិក្សា និងស្នាក់នៅក្នុងក្រុងកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗនិស្សិតចំនួន១៥០នាក់ នៅការិយាល័យអុីមាំក្រុងកំពង់ចាម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងភ្ញៀវសប្បុរសជនមកពីប្រទេសសិង្ហបុរី និងម៉ាឡេសុី។

    ក្នុងឱ្យកាសសំណេះសណាលនោះដែរ ឯកឧត្តមបានក្រើនរំលឹកដល់ប្អូនៗនិស្សិតអោយខិតខំប្រឹងប្រែង តស៊ូក្នុងការសិក្សា និងជំនះរាល់ភាពលំបាកទាំងឡាយ ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃរបស់យើង។
    ឯកឧត្ដមក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកទូលាយ ដល់ប្រជាជនកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមអភិឌ្ឍនៅកម្ពុជា។

    ឯកឧត្ដម បានបញ្ជាក់ថា សាសនិកឥស្លាមកម្ពុជា ពិតជាគោរពដឹងគុណ និងមានមានមោទនភាពក្រៃលែង ដែលរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បាននឹងកំពុងដឹកនាំដោយបានលើកកម្ពស់ការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជាបន្តបន្ទាប់ នូវរាល់សំណូមពរ និងកង្វល់ ទាំងឡាយរបស់ជនរួមជាតិ រួមទាំងបងប្អូនខ្មែរឥស្លាម ដែលមានតម្រូវការ ដោយការយកចិត្តទុកដាក់ជាទីបំផុត។

    នាឱ្យកាសនេះផងដែរឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន១២.០០០.០០០ជូនប្អូនៗចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៨០,០០០រៀល។

    ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ